Toyota Camry ស៊េរីឆ្នាំ២០២៥ លក់នៅចិន មុខមាត់ខុសពីនៅអាមេរិក

[ទីផ្សារបរទេស] ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ឆ្នាំ២០២៣ ក្រុមហ៊ុន GAC Toyota បានដាក់តាំងបង្ហាញរថយន្ត Camry ជំនាន់ថ្មីទី៩ ដោយវាមានរូបរាងខុសប្លែកពីរថយន្ត Camry ជំនាន់ថ្មីដែល Toyota ប្រកាសចេញលើទីផ្សារសកល។ ការផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួចលើរថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៥ សម្រាប់ទីផ្សារប្រទេសចិន គឺដើម្បីតម្រូវតាមរសជាតិរបស់អតិថិជនក្នុងតំបន់។ ដូចដែលបានឃើញស្រាប់ អំពូលភ្លើងខាងមុខបានប្ដូរការឌីហ្សាញ ហើយកាងខាងមុខក៏មានផ្លាស់ប្ដូរ និងអមដោយផ្ទាំងប៉ាណាមុខដែលមានចំនួនពីរស្ទីល មួយគឺពណ៌ខ្មៅរាងដូចជាសំបុកឃ្លុណ និងមួយទៀតមានការរចនាដែលផ្ដោតលើប្រណីតភាព។ ក្រៅពីការប្ដូរការឌីហ្សាញបន្តិច គេឃើញថាទម្រង់នៃរថយន្តទាំងមូលមិនមានការផ្លាស់ប្ដូរឡើយ។ ដោយឡែកផ្នែកខាងក្នុង ក៏មានការកែប្រែបន្តិចបន្តួចដែរ ដោយកុងទ័រឌីជីថលទំហំ ៧អ៊ីញ បានប្ដូរការឌីហ្សាញ ខណៈដែលអេក្រង់កម្សាន្ត ៨អ៊ីញ មានបំពាក់លើតាបឡូរថយន្ត។ នៅប្រទេសចិន Toyota Camry ស៊េរីឆ្នាំ២០២៥ មានលក់ជាមួយជម្រើសម៉ាស៊ីនពីរប្រភេទ ដែលទីមួយជាម៉ាស៊ីន M20A-FXS ៤ស៊ីឡាំង ចំណុះ ២,០លីត្រ ផ្សំជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបានសរុប ១៩៤សេះ។ មួយប្រភេទទៀតជាម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង … Continue reading Toyota Camry ស៊េរីឆ្នាំ២០២៥ លក់នៅចិន មុខមាត់ខុសពីនៅអាមេរិក